Just another WordPress.com site

Members

Advertisements

We Are SNFC

Top Music Show 2010

Sokun Nisa Fanclub At Olympic stadium

យុវវ័យ​ដែល​ពេញចិត្ត​បទ​ចម្រៀង​របស់ សុគន្ធ នីសា បានចាត់ទុក​តារាចម្រៀង​រូបនេះ​ថា ជាតា​រា ដែលមាន​សំឡេង​ពីរោះ រូបរាង​មិន​ឆ្មើងឆ្មៃ និង​ជា​សិល្បការិនី​មួយរូប​ដែល​បាន​ចូលរួម​សកម្មភាព​ក្នុង សង្គម​ច្រើន ។ ដោយសារ​លក្ខណៈសម្បត្តិ​របស់​នាង​នេះ ទើប​យុវវ័យ​ដែល​គាំទ្រ​បទ​ចម្រៀង​របស់​នាង​បាន បង្កើត​ក្លឹប​គាំទ្រ​នាង​មួយ​ហៅ​“​សុគន្ធ នីសា​ហ្វ្រេ​ន​ក្លឹប​”​ដែលមាន​កញ្ញា​រិ​ទ្ធ មេត្តា​អនុជ ជា​ស្ថាបនិក ។ ចាប់ តាំងពី​បាន​បង្កើតឡើង​កាលពី​៤​ខែ​មុន រហូតមកដល់​ពេលនេះ សុគន្ធ នីសា​ហ្វ្រេ​ន​ក្លឹប​កើន​សមាជិក​ដល់ ជាង​៤​ពាន់​នាក់​ហើយ ។​

SNFC at SEATV on 07.11.2010

កាលកន្លងទៅថ្មីៗនេះ សុគន្ធ និសា តារាចម្រៀងស្រីសម្តីស្រទន់ដែលបានសាងកេរ្តិ៏ឈ្មោះលើវស័យសិល្បៈចម្រៀងដ៏ជោគជ័យ បានរៀបចំអោយមានការជួបជាមួយក្រុមយុវវ័យដែលគាំទ្រនាង។

ចំពោះការជួបជុំគ្នានោះ សុគន្ធ និសា​ បានប្រាប់ថា តាមពិតនាងមានគម្រោងជួបជាមួយ សុគន្ធ និសា ហ្វេនក្លឹប (SNFC) ជាយូរមកហើយប៉ុន្តែការណាត់ជួបពេលខ្លះប៉ះពាល់ជាមួយការសិក្សាប្អូនៗអ្នកគាំទ្រទើបមានការពន្យាពេល។ ដោយឡែកការជួបជុំគ្នា ក៏ជាការថ្លែងអំណរគុណដោយផ្ទាល់ចំពោះប្អូនស្រី រិទ្ធ មេត្តាអនុជ​ ដែលជាស្ថាបនិកក្រុម សុគន្ធ និសា ហ្វេនក្លឹប ក៏ដូចជាសមាជិកទាំងអស់ផងដែរ។

ពេលវេលាជួបជុំនោះ ធ្វើអោយសម្ព័នភាពរវាងនិសា និងអ្នកគាំទ្ររឹតតែយល់ចិត្តគ្នាច្រើនឡើងៗ។ សុគន្ធ និសា បានសម្តែងនូវការអរគុណដល់ក្រុមអ្នកគាំទ្រជាពិសេសបានកោតសរសើរដោយស្មោះ ចំពោះវិធីគាំទ្របែបទំនើបតាមបច្ចេកវិទ្យាអ៊ីនធើណែតដោយប្រធានក្រុមនិងសមាជិកចេះបង្កើតគេហទំព័រ Blog , Facebook , Youtube ជាដើម។ និសាបញ្ជាក់បន្ថែមទៀតថា ការបង្កើតបែបនេះមិនត្រឹមតែជាសកម្មភាពគាំទ្រចំពោះនាងខ្ញុំនោះទេ តែជាសញ្ញាណវិជ្ជមានបញ្ជាក់ពីភាពវ័យឆ្លាតភាពរីកចំរើនរបស់យុវជនខ្មែរក្នុងការប្រើប្រាស់អ៊ីនធើណែតដែលបច្ចុប្បន្ននេះអ៊ីនធើណែត បានដើរតួរយ៉ាងសំខាន់បំផុតសំរាប់គ្រប់វិស័យទូទាំងពិភពលោក ហើយក៏ជាប្រព័ន្ធផ្សព្វផ្សាយមិនអាចខ្វះបាន។ ទន្ទឹមនឹងនេះ សុគន្ធ និសា ក៏បានផ្តាំផ្ញើរទៅក្រុមអ្នកគាំទ្រដែលមកពីវិទ្យាល័យផ្សេងគ្នាអោយចេះប្រើការជួបជុំគ្នា ជាពិសេសសមាជិកក្នុងក្រុម សុគន្ធ និសា ហ្វេនក្លឹបត្រូវចេះប្រើឳកាសស្គាល់គ្នានេះអោយទៅជាការចែករំលែកចំណេះដឹងការជួយគ្នា ការស្រលាញ់គ្នា ផ្តល់ការអប់រំ អោយគ្នាទៅវិញទៅមក ជាពិសេស សុគន្ធ និសា រំពឹងថា នឹងដឹកនាំប្អូនៗដែលជាសមាជិកទាំងអស់ ដើម្បីបរិច្ចាគពេលវេលាជាមួយនាងក្នងការចុលរួមចំណែកផ្សព្វផ្សាយសកម្មភាពល្អៗក្នុងសង្គមជាតិទៀតផង។ លើសពីនេះនាងបានណែនាំប្អូនៗឈប់ប្រើប្រាស់ថវិការដើម្បីទិញកាដូសម្រាប់នាង ព្រោះលុយកាក់បន្តិចបន្តួចគឺជាលុយដែលឪពុកម្តាយផ្តល់អោយសម្រាប់រៀនសូត្រ ម្យ៉ាងប្អូនៗបានផ្តល់លើសលប់រួចទៅហើយតាមរយៈសំឡេងទះដៃនិងស្នាមញញឹម ជាពិសេសការស្តាប់រាល់បទចម្រៀងរបស់នាង។

ជួបជាមួយប្អូនស្រី រិទ្ធ មេត្តាអនុជ ដែលជាសិស្សវិទ្យាល័បាក់ទូកហើយក៏ជាប្រថានក្រុម និងស្ថាបនិក សុគន្ធ និសា ហ្វេនក្លឹប បានប្រាប់អោយដឹងពីអារម្មណ៏ដែរថា​ ការបង្កើតក្រុមនេះ គឺប្អូននិងសមាជិកមានការគាំទ្រចំពោះបងស្រីនិសា ហើយគាត់សក្តិសមនឹងទទួលបានកិត្តិយស ម្យ៉ាងគាត់ជាតារាចម្រៀងដែលមាសំលេងពិរោះ ស្អាត មិនឆ្មើងឆ្មៃ ហើយតាមលឺពីអ្នកសល្បៈភាគច្រើនតែងសរសើរពីភាពថ្លៃថ្នូររបស់កាត់ជាអ្នកសិល្បករដែលធ្លាប់បានចូលរួមក្នុងសកម្មភាពសង្គម យើងខ្ញុំក៏ចង់ចូលរួមជាមួយគាត់ដែរ។

ប្អូនស្រីបញ្ជាក់បន្ថែមទៀតថាបច្ចប្បន្នសមាជិក សុគន្ធ និសា ក្នុង Facebook មានចំនួនកើនលើស4នាក់ទៅហើយ ត្រឹមរយៈពេល4ខែប៉ុណ្ណោះហើយក្រុមយើងខ្ញុំកំពុងបោះជំហានទៅមុខដើម្បីរៀបចំគេហទំព័រwww.sokunnisa.comអោយមានភាពរស់រវើក។ការងារនេះបានផ្តល់អោយយើងខ្ញុំនូវចំណេះដឹង និងកាន់តែយល់ច្បាស់ពីការប្រើប្រាស់អ៊ីនធើណេតដែលជាបណ្តុំចំណេះដឹងគ្មានព្រំដែន។

ទាក់ទងនឹងបទចម្រៀងវិញ សុគន្ធ និសា ប្រាប់ថា ក្នុងអំឡុងចុងខែតុលានេះផលិតកម្មរស្មីហង្សមាសនឹងមានចេញអាល់ប៊ុមថ្មី មួយ Vol 423 ជាអាល់ប៊ុម សុគន្ធ និសា សុទ្ធចំនួន10បទ មានដូចជាបទ Little girl ,​ បទឆ្អិនភ្នែក បទមិនទាន់ដល់ពេលស្អប់ បទ កុំបែកគ្នាល្អជាង បទ ពិបាកឃាត់មនុស្សដែលចង់ទៅ និងបទ គុណ ដែលជាបទសម្តែងពីទឹកចិត្តរបស់កូនគ្រប់រូបចំពោះអ្នកមានគុណ។

គួររំលឹកផងដែរថា សុគន្ធ និសា ជាតារាចម្រៀងមួយរូបរបស់ផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៏ប្រឡូកក្នុងអាជីពសិល្បៈចម្រៀងអស់រយៈពេលជាង10ឆ្នាំ។ ដោយសារទឹកដមសំលេង ភាពរមទម រូបសម្ភស្ស និងវិន័យក្នងការងារធ្វើអោយនាងទទួលបានការគាំទ្រយ៉ាងច្រើនពិសំនាក់ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែយុវវ័យស្របាលនាងរួមទាំងអ្នកមានវ័យកណ្តាលឡើងទៅផងដែរ។

ផ្សែងប្លាក